*អនុក្រឹត្យស្ដីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ *សេចក្ដីសម្រេចស្ដីពីកាប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី៤ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ *សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ ចេញរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពជា *សេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ *ព្រះរាជក្រឹត្យស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សានិងជំនួយការនៅក្នុងអង្គការនីតិប្រតិបត្តិ

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លិខិតបទដ្ឋានគតិយុត្តតាមសម័យកាល

អ្នកទស្សនាប្រចាំថ្ងៃ
226
ចំនួនអ្នកទស្សនាសរុប
802539

- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវ​បានបង្កើតឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នំា១៩៩៩ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាល ប្រគល់បេសកកម្ម ឱ្យដឹកនាំ និងគ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើការងារអធិការកិច្ច លើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១-ខុទ្ទកាល័យរដ្ឋមន្រ្តី

 ២-អគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ រួមមាន៖

 • នាយកដ្ឋានរដ្ឋបាល

 • នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស

 • នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ 

 • នាយកដ្ឋានផែនការ និងស្ថិតិ

 • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

 ៣-អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា រួមមាន៖

 • នាយកដ្ឋាននីតិកម្ម

 • នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

 • នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់   

 ៤-អគ្គនាយកដ្ឋានអធិការកិច្ច រួមមាន៖

 • នាយកដ្ឋានអធិការកិច្ចទី១

 • នាយកដ្ឋានអធិការកិច្ចទី២ 

 • នាយកដ្ឋានអធិការកិច្ចទី៣ 

 • នាយកដ្ឋានតាមដានការអនុវត្តច្បាប់

 • នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ

 ៥-វិទ្យាស្ថានជាតិអធិការកិច្ច 

 ៦-នាយកដ្ឋានសវនកម្មផ្ទៃក្នុង

 ៧-មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី  ខេត្ត ។