*សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ *សារាចរណែនាំស្ដីពីការពង្រឹង​ ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ​ និងគ្រប់រូបភាព​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា *ព្រះរាជក្រឹត្យស្តីពីការដាក់ឱ្យដំណើការសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ *ព្រះរាជក្រឹត្យស្តីពីការដាក់ឱ្យដំណើការសាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង *ព្រះរាជក្រឹត្យស្តីពីការដាក់ឱ្យដំណើការសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ

ក្រសួង ទ.រ.ព.អ

លិខិតបទដ្ឋានគតិយុត្តតាមសម័យកាល

អ្នកទស្សនាប្រចាំថ្ងៃ
21
ចំនួនអ្នកទស្សនាសរុប
2096

- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវ​បានបង្កើតឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នំា១៩៩៩ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាល ប្រគល់បេសកកម្ម ឱ្យដឹកនាំ និងគ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើការងារអធិការកិច្ច លើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភ ដោយអំណាច និងបាតុភាពអសកម្មនានា ។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១-ខុទ្ទកាល័យរដ្ឋមន្រ្តី

 ២-អគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ រួមមាន៖

 • នាយកដ្ឋានរដ្ឋបាល

 • នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស

 • នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ 

 • នាយកដ្ឋានផែនការ និងស្ថិតិ

 • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

 ៣-អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា រួមមាន៖

 • នាយកដ្ឋាននីតិកម្ម

 • នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

 • នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់   

 ៤-អគ្គនាយកដ្ឋានអធិការកិច្ច រួមមាន៖

 • នាយកដ្ឋានអធិការកិច្ចទី១

 • នាយកដ្ឋានអធិការកិច្ចទី២ 

 • នាយកដ្ឋានអធិការកិច្ចទី៣ 

 • នាយកដ្ឋានតាមដានការអនុវត្តច្បាប់

 • នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ

 ៥-វិទ្យាស្ថានជាតិអធិការកិច្ច 

 ៦-នាយកដ្ឋានសវនកម្មផ្ទៃក្នុង

 ៧-មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី  ខេត្ត ។